Acts 15

1នៅពេលនោះមាន​អ្នកខ្លះ​បាន​ចុះពី​ស្រុក​យូដាមកបង្រៀន​ពួក​បងប្អូនថា៖ ​«បើ​អ្នករាល់គ្នា​មិនកាត់ស្បែកតាមទំនៀមទម្លាប់របស់​លោក​ម៉ូសេទេ​នោះ​អ្នករាល់គ្នា​មិនអាចទទួល​បាន​សេចក្ដី​សង្គ្រោះឡើយ»។ 2ដូច្នេះក្រោយពី​លោក​ប៉ូលនិង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នកទាំងនោះ​ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូលនិង​លោក​បារណាបាសព្រមទាំង​អ្នក​ខ្លះទៀតពី​ក្នុង​ចំណោមពួកគេ​ឲ្យ​ឡើងទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជួប​ពួក​សាវកនិង​ពួក​ចាស់ទុំអំពីរឿងនេះ 3ដូច្នេះក្រុមជំនុំ​បាន​ជូនដំណើរពួកគាត់​រួច​ពួកគាត់​ក៏ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីសនិង​ស្រុក​សាម៉ារី​ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃដូច្នេះធ្វើ​ឲ្យ​បងប្អូនទាំងអស់មានអំណរជាខ្លាំង 4ពេលមកដល់​ក្រុង​យេរូសាឡិមក្រុមជំនុំ​ពួក​សាវកនិង​ពួក​ចាស់ទុំ​បាន​ស្វាគមន៍ពួកគាត់ហើយ​ពួកគាត់​ក៏រៀបរាប់​ប្រាប់​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើតាមរយៈពួកគាត់ 5នោះមាន​អ្នក​ខ្លះពីខាងគណៈផារិស៊ី​ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើងនិយាយថា៖ ​«ត្រូវតែកាត់ស្បែក​ឲ្យ​ពួកគេនិងបង្គាប់​ពួកគេ​ឲ្យ​កាន់តាមគម្ពីរវិន័យរបស់​លោក​ម៉ូសេ»។ 6បន្ទាប់មកពួក​សាវកនិង​ពួក​ចាស់ទុំ​បាន​ជួបជុំគ្នា​ដើម្បី​ពិចារណាអំពីបញ្ហានេះ 7ក្រោយពីបានពិភាក្សាគ្នា​យ៉ាង​ច្រើនមក​លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើងនិយាយទៅពួកគេថា៖ ​«បងប្អូនអើយ! ​បងប្អូនដឹងហើយថាតាំងពីគ្រាមុនព្រះជាម្ចាស់​បាន​ជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នា​គឺ​តាមរយៈមាត់​របស់​ខ្ញុំ​សាសន៍​ដទៃ​បាន​ព្រះបន្ទូល​នៃ​ដំណឹងល្អហើយជឿ 8រីឯព្រះជាម្ចាស់ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ព្រះអង្គ​បាន​ធ្វើទីបន្ទាល់​អំពី​ពួកគេ​ដោយ​ប្រទាន​ព្រះ​វិញ្ញាណបរិសុទ្ធ​ដល់​ពួកគេ​ដូច​ដែល​បាន​ប្រទាន​ដល់​យើងដែរ 9ព្រះអង្គរាប់យើងនិងពួកគេមិន​ខុស​ប្លែក​គ្នាឡើយ​គឺ​សំអាតចិត្ត​របស់​ពួកគេ​ដោយសារ​ជំនឿ 10ឥឡូវនេះចុះហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងលព្រះជាម្ចាស់​ដោយ​ដាក់នឹមនៅ​របស់​ពួក​សិស្ស​ដូច្នេះ​ដែលសូម្បីតែដូនតា​របស់​យើងនិង​ខ្លួន​យើង​ផ្ទាល់​ក៏​មិនអាចទ្រាំទ្របាន​ផង? 11យើងជឿ​ថា​យើង​ទទួល​បាន​សេចក្ដីសង្គ្រោះដោយសារ​ព្រះ​គុណរបស់ព្រះអម្ចាស់យេស៊ូដូចជាពួកគេដែរ»។ 12ពេលនោះមនុស្សគ្រប់គ្នា​បាន​ស្ងៀមស្ងាត់ហើយស្ដាប់​លោក​បារណាបាសនិង​លោក​ប៉ូលរៀបរាប់​អំពី​ទីសំគាល់និងការ​អស្ចារ្យ​ទាំងឡាយដែលព្រះជាម្ចាស់​បាន​ធ្វើតាមរយៈពួកគាត់នៅក្នុងចំណោម​សាសន៍​ដទៃ 13ក្រោយពីអ្នក​ទាំង​ពីរ​នោះនិយាយ​ចប់​ហើយ​លោក​យ៉ាកុប​បាន​ឆ្លើយថា៖ ​«បងប្អូនអើយ! ​សូមស្ដាប់ខ្ញុំ 14លោកស៊ីម៉ូន​បាន​ប្រាប់រួចហើយ​អំពី​របៀប​ដែល​តាំងពីដំបូងព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃ​សម្រាប់​ព្រះ​នាម​របស់​ព្រះអង្គ 15រីឯពាក្យសំដី​របស់​ពួក​អ្នកនាំព្រះបន្ទូល​ក៏​យល់ស្រប​នឹង​ការ​នេះ​ដែរ​គឺ​ដូច​ដែល​មាន​សេចក្ដីចែង​ទុក​ថា 16ក្រោយហេតុការណ៍​ទាំងនេះ​យើង​នឹង​ត្រលប់​មក​វិញហើយសង់រោងរបស់​ស្ដេច​ដាវីឌដែល​បាន​រលំនោះ​ឡើង​វិញ។ ​យើង​នឹង​សង់​អ្វីៗ​ដែលខូចខាត​នៅ​ក្នុង​នោះហើយលើក​រោង​នោះ​ឡើង​វិញ 17ដើម្បីឲ្យ​មនុស្សដែលនៅសល់ស្វែងរកព្រះអម្ចាស់និង​សាសន៍​ដទៃទាំងឡាយដែល​ត្រូវ​បាន​ត្រាស់ហៅ​សម្រាប់​ឈ្មោះ​របស់​យើង 18ព្រះអម្ចាស់ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំងនេះតាំងពីដើម​រៀង​មក​បាន​មានបន្ទូល​យ៉ាង​ដូច្នេះ។ 19ដូច្នេះហើយខ្ញុំយល់​ឃើញ​ថា​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នកពីក្នុងចំណោម​សាសន៍​ដទៃ​ដែល​បាន​បែរមកព្រះជាម្ចាស់ពិបាក​ឡើយ 20ផ្ទុយទៅ​វិញ​ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀស​វាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះអំពើ​អសីលធម៌​ខាង​ផ្លូវភេទ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​និងឈាម 21ដ្បិតតាំងពីជំនាន់ដើមមានគេប្រកាស​អំពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់ក្រុងទាំងអស់​ព្រមទាំង​អាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។ 22ពេលនោះ​ពួក​សាវកនិង​ពួក​ចាស់ទុំព្រមទាំងក្រុមជំនុំទាំងមូលយល់​ឃើញ​ថា​ត្រូវ​ជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេ​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូកជាមួយ​លោក​ប៉ូលនិង​លោក​បារណាបាស។ ​ពួកគេ​ក៏​ជ្រើសរើស​បាន​លោក​យូដាសដែលហៅថាបារសាបាសនិង​លោក​ស៊ីឡាស​ដែល​ជា​អ្នកដឹកនាំក្នុងចំណោម​ពួក​បងប្អូន 23ហើយពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាមអ្នក​ទាំង​ពីរថា៖ ​«ពួក​សាវកនិងចាស់ទុំ​ដែល​ជា​បងប្អូន​សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃនៅក្នុង​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរីនិង​ស្រុក​គីលីគា 24ពេលយើង​ថា​មាន​អ្នក​ខ្លះនៅក្នុងចំណោមយើងដែល​យើង​មិន​បាន​អនុញ្ញាត​ពួកគេ​បាន​ចេញទៅរំខានអ្នករាល់គ្នា​ដោយ​ពាក្យសំដី​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នករាល់គ្នា​ខ្វល់​ខ្វាយ 25យើងក៏​ព្រម​ព្រៀង​គ្នា​ថា​ត្រូវ​ជ្រើសរើសមនុស្ស​ហើយ​ចាត់ទៅអ្នករាល់គ្នាជាមួយ​លោក​បារណាបាសនិង​លោក​ប៉ូល​ជា​ទីស្រលាញ់​របស់​យើង 26ដែលបាន​ប្រគល់ជីវិត​របស់​ខ្លួនសម្រាប់ព្រះនាម​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង 27ដូច្នេះហើយ​យើង​បាន​ចាត់​លោក​យូដាសនិង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នករាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នានេះ 28ព្រោះព្រះ​វិញ្ញាណបរិសុទ្ធព្រមទាំងយើងយល់​ឃើញ​ថាមិន​គួរ​ដាក់បន្ទុកបន្ថែមលើបងប្អូនទេលើកលែងតែ​សេចក្ដី​ចាំបាច់ទាំងនេះប៉ុណ្ណោះ 29គឺចៀស​វាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូប​ព្រះ​ពី​ឈាម​ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ។ ​បើ​អ្នករាល់គ្នា​រក្សាខ្លួនពីសេចក្ដីទាំងនេះបាន​នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ប្រសើរហើយ​សូម​ជម្រាបលា»។ 30ដូច្នេះកាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។ ​ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ពួកគេ​ក៏ប្រគល់សំបុត្រនោះ​ឲ្យ​ក្រុមជំនុំ 31កាលបាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ក្រុមជំនុំ​ក៏​អរសប្បាយចំពោះការលើកទឹកចិត្ដនេះ 32រីឯលោក​យូដាសនិង​លោក​ស៊ីឡាស​ដែល​អ្នក​ទាំងពីរ​នេះ​ជា​អ្នកនាំព្រះបន្ទូលផងដែរ​ក៏​បាន​លើកទឹកចិត្ដព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូនដោយពាក្យសំដីជាច្រើន 33បន្ទាប់ពីពួកគេ​ស្នាក់នៅ​បាន​មួយរយៈ​ពួក​បងប្អូនក៏ចាត់​ពួកគេ​ឲ្យ​ទៅ​ពួក​អ្នកដែល​បាន​ចាត់ពួកគេ​ឲ្យ​មក​នោះ​វិញ​ទាំង​ជូនពរ​ឲ្យ​ធ្វើដំណើរ​ដោយ​សុខសាន្ដ 34[ប៉ុន្ដែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ត្រូវ​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៀត។ ​] 35រីឯលោក​ប៉ូលនិង​លោក​បារណាបាសក៏ស្នាក់នៅក្នុង​ក្រុង​អាន់ទីយ៉ូក​ទាំង​បង្រៀននិងប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ជាមួយអ្នកឯទៀតជាច្រើន​នាក់​ដែរ 36ប៉ុន្មានថ្ងៃក្រោយមក​លោក​ប៉ូល​បាន​និយាយទៅ​លោក​បារណាបាសថា៖ ​«យើង​ត្រលប់ទៅ​សួរ​សុខទុក្ខ​ពួក​បងប្អូន​នៅ​តាមក្រុងទាំងឡាយដែល​យើង​បាន​ប្រកាសព្រះបន្ទូល​របស់​ព្រះអម្ចាស់មើល៍​តើ​ពួកគេ​យ៉ាងណាទៅហើយ» 37ពេលនោះលោក​បារណាបាសចង់យក​លោក​យ៉ូហានដែលហៅថាម៉ាកុស​ទៅ​ជាមួយដែរ 38ប៉ុន្ដែលោក​ប៉ូលយល់​ឃើញ​ថា​មិនគួរយក​ម្នាក់​នេះ​ទៅ​ជាមួយឡើយ​ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញពីពួកគាត់​កាល​នៅ​ស្រុក​ប៉ាមភីលាហើយមិន​បាន​ធ្វើការងារជាមួយពួកគាត់ទេ 39ពេលមានការ​ខ្វែង​គំនិត​គ្នា​ខ្លាំងដូច្នេះ​ពួកគេ​ក៏ចែកផ្លូវគ្នាគឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស 40រីឯលោក​ប៉ូល​វិញ​បាន​ជ្រើសរើស​លោក​ស៊ីឡាសហើយចេញ​ដំណើរ​ទៅដោយ​មាន​ពួក​បងប្អូនផ្ទុកផ្ដាក់​គាត់​ទៅ​ក្នុង​ព្រះ​គុណរបស់ព្រះអម្ចាស់ 41រួចពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរីនិង​ស្រុក​គីលីគា​ព្រមទាំង​បាន​ពង្រឹងក្រុម​ជំនុំ​នានា
Copyright information for KhmKCB